6 ដែលអញបានឲ្យមានទីកន្លែងនៅទីរហោស្ថាន ហើយទីមានដីប្រៃជាលំនៅវា
7 វាតោះតើយនឹងការអ៊ឹកធឹកនៅទីក្រុង ក៏មិនឮសំរែកនៃអ្នកបញ្ចេរវាឡើយ
8 ដងភ្នំជាទីរកស៊ីរបស់វា វាខំស្វែងរកអស់ទាំងស្លឹកខៀវខ្ចី។
9 តើគោព្រៃនឹងសុខចិត្តឲ្យឯងប្រើឬ តើវានឹងនៅជាប់ក្បែរទ្រុងស្មៅរបស់ឯងឬ
10 ឯងអាចនឹងចងគោព្រៃឲ្យភ្ជួរតាមគន្លងបានឬទេ តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ
11 តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកំឡាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ
12 តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ។