យ៉ូប 4:14-20 KHOV

14 នោះ​សេចក្តី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង

15 រួច​មាន​វិញ្ញាណ​១​កាត់​មុខ​ខ្ញុំ​ទៅ ខ្ញុំ​ក៏​ព្រឺ​រោម​ឡើង

16 វិញ្ញាណ​នោះ​ក៏​ឈប់​នឹង​នៅ តែ​ខ្ញុំ​រក​សំគាល់​ថា​ជា​មាន​រូប‌ភាព​យ៉ាង​ណា​មិន​បាន មាន​តែ​ភាព​ជា​រូប​នៅ​មុខ​ខ្ញុំ​ប៉ុណ្ណោះ ខ្ញុំ​ក៏​ឮ​សំឡេង​រសាវៗ​ពោល​មក​ថា

17 មនុស្ស​ដែល​តែង‌តែ​ស្លាប់ តើ​នឹង​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​ឬ តើ​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក​ឬ​អី

18 មើល ទ្រង់​មិន​ទុក​ចិត្ត​នឹង​ពួក​បរិវារ​ទ្រង់​ទេ ឯ​ពួក​ទេវតា​ទ្រង់ នោះ​ក៏​ប្រកាន់​ថា​មាន​សេចក្តី​អួត​អាង​ដែរ

19 ចំណង់​បើ​មនុស្ស​ដែល​នៅ​ក្នុង​ភាជនៈ​ដី ដែល​មាន​កំណើត​មក​ពី​ធូលី​ដី ហើយ​ដែល​ត្រូវ​ឈ្លី​ទៅ​ដូច​ជា​ដង្កូវ នោះ​តើ​យ៉ាង​ណា​ទៅ

20 ពី​ព្រឹក​ដល់​ល្ងាច​វា​ត្រូវ​បំផ្លាញ​ទៅ វា​សូន្យ​ទៅ​អស់​កល្ប ឥត​មាន​អ្នក​ណា​សង្កេត​ឡើយ