8 តាមដែលខ្ញុំបានឃើញ នោះគឺអស់អ្នកដែលភ្ជួរបំផុលសេចក្តីទុច្ចរិតឡើង ហើយសាបព្រោះសេចក្តីកំណាចចុះ គេរមែងច្រូតបានសេចក្តីនោះឯងវិញ
9 គេត្រូវវិនាសទៅ ដោយអស្សាសៈរបស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្តីក្រោធរបស់ទ្រង់ក៏បញ្ឆេះគេអស់ទៅ
10 ឯសូរគ្រហឹមរបស់សិង្ហ និងសំឡេងរបស់សិង្ហសាហាវ នោះត្រូវបាត់ ហើយចង្កូមរបស់សិង្ហស្ទាវត្រូវបាក់
11 ឯសិង្ហចាស់ វាស្លាប់ទៅដោយអត់រំពា ហើយកូនរបស់មេសិង្ហត្រូវខ្ចាត់ខ្ចាយទៅ។
12 រីឯមានសេចក្តី១បានឮមកដល់ខ្ញុំ ដោយសំងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ
13 នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្តាលឲ្យគំនិតកំរើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់
14 នោះសេចក្តីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង