យ៉ូប 40:14-20 KHOV

14 នោះ​អញ​នឹង​ថ្លែង​ប្រាប់​ពី​ឯង​ថា ដៃ​ស្តាំ​នៃ​ឯង​អាច​នឹង​ជួយ​សង្គ្រោះ​ឯង​បាន។

15 មើល​ដំរី‌ទឹក ដែល​អញ​បាន​បង្កើត​មក ដូច​ឯង​ដែរ វា​ស៊ី​ស្មៅ​ដូច​គោ

16 មើល កំឡាំង​វា​នៅ​ត្រង់​ចង្កេះ ហើយ​សេចក្តី​ប្រឹង‌ប្រែង​របស់​វា​នៅ​ត្រង់​សរសៃ​ពោះ

17 វា​បក់​កន្ទុយ ដូច​ជា​ដើម​តាត្រៅ ហើយ​អស់​ទាំង​សរសៃ​លោង​របស់​វា​ព័ន្ធ‌ពាក់​លើ​គ្នា

18 ឆ្អឹង​វា​ដូច​ជា​បំពង់​លង្ហិន ហើយ​ឆ្អឹង​ជំនីរ​ដូច​ជា​ចំរ៉ឹង​ដែក

19 វា​ជា​ការ​យ៉ាង​សំខាន់​របស់​ព្រះ ហើយ​ព្រះ​ដែល​បង្កើត​វា​ក៏​បាន​ប្រទាន​ឲ្យ​មាន​ចង្កូម

20 ឯ​អាហារ​វា ក៏​ដុះ​នៅ​លើ​ភ្នំ ជា​កន្លែង​ដែល​សត្វ​ព្រៃ​ទាំង‌ឡាយ​ប្រឡែង​គ្នា