12 អញមិនទាន់ឈប់និយាយពីជើង និងកំឡាំងវា ឬពីរាងដ៏សមសួនរបស់វានៅឡើយ
13 តើមានអ្នកណាអាចនឹងពន្លាត់ស្បែកវាបាន តើអ្នកណាហ៊ានដាក់បង្ហៀរក្នុងមាត់វា
14 តើអ្នកណាអាចនឹងបើកមាត់វាបាន ធ្មេញវានៅព័ទ្ធជុំវិញគួរស្ញែងខ្លាច
15 ស្រកាវាជាទីអំនួតដល់វា ក៏ជាប់គ្នាដូចជាត្រា
16 មួយៗជិតស្និទ្ធគ្នា ដល់ម៉្លេះបានជាខ្យល់ចូលមិនបានផង
17 មួយប្រទល់នឹងមួយ ហើយក៏ជាប់ៗគ្នា និងផ្តាច់ចេញពីគ្នាមិនបានឡើយ
18 កាលណាវាព្រួសទឹកចេញ នោះក៏បែកជាពន្លឺ ភ្នែកវាក៏ដូចជាអរុណរះ