យ៉ូប 42:12-17 KHOV

12 ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​យ៉ូប នៅ​ជាន់​ក្រោយ​នេះ ជា​ជាង​ជាន់​ដើម​ទៅ​ទៀត លោក​ក៏​មាន​ចៀម​១​ម៉ឺន​៤​ពាន់ អូដ្ឋ​៦​ពាន់ គោ​១​ពាន់​នឹម និង​លា​ញី​១​ពាន់

13 លោក​ក៏​បង្កើត​បាន​កូន​ប្រុស​៧ កូន​ស្រី​៣​ទៀត

14 កូន​ស្រី​ទី​១ លោក​ឲ្យ​ឈ្មោះ​យេមីម៉ា ទី​២​ឈ្មោះ​កេស៊ីយ៉ា ហើយ​ទី​៣​ឈ្មោះ​កេរេន-ហាពូក

15 រីឯ​នៅ​គ្រប់​ក្នុង​ស្រុក​នោះ គ្មាន​ឃើញ​ស្ត្រី​ណា​ដែល​មាន​រូប‌ឆោម​ពិសី ដូច​ជា​កូន​ស្រី​របស់​យ៉ូប​នោះ​ទេ ហើយ​ឪពុក​ក៏​បែង​ចែក​មរដក​ដល់​កូន​ស្រី​ទាំង​នោះ ដូច​ជា​ដល់​បង​ប្អូន​ប្រុស​ដែរ

16 ក្រោយ​ពី​នោះ​មក យ៉ូប​រស់​នៅ​បាន​១៤០​ឆ្នាំ​ទៀត លោក​ក៏​ឃើញ​កូន​ចៅ​ខ្លួន​ត​ទៅ​ដល់​៤​ដំណ

17 នោះ​យ៉ូប​ស្លាប់​ទៅ ដោយ​មាន​អាយុ​ជា​យឺន‌យូរ ហើយ​ស្កប់‌ស្កល់​នឹង​ជីវិត​ផង។:៚