យ៉ូប 5:1-5 KHOV

1 ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​ឬ​ទេ តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត

2 គឺ​ជា​សេចក្តី​មួម៉ៅ ដែល​ប្រហារ​មនុស្ស​ឥត​បើ​គិត ហើយ​សេចក្តី​ច្រណែន​ក៏​សំឡាប់​មនុស្ស​ឆោត​ខ្លៅ

3 ខ្ញុំ​បាន​ឃើញ​មនុស្ស​ឥត​បើ​គិត​ចាក់​ឫស​ចុះ តែ​ខ្ញុំ​បាន​ប្រទេច​ផ្តាសា​ដល់​ទី​លំនៅ​គេ​ភ្លាម

4 កូន​ចៅ​គេ​នៅ​ឆ្ងាយ​ពី​សេចក្តី​សង្គ្រោះ វា​ត្រូវ​ជាន់​ឈ្លី​នៅ​ត្រង់​ទ្វារ​ក្រុង ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឡើយ

5 ឯ​ផល​ចំរូត​របស់​គេ នោះ​ពួក​អត់‌ឃ្លាន​ស៊ី​អស់​រលីង​ទៅ ពួក​នោះ​ច្រូត​យក ទាល់​តែ​ដល់​ក្នុង​គុម្ព​បន្លា​ផង ហើយ​មនុស្ស​ទាល់​ក្រ​លេប​ទ្រព្យ‌សម្បត្តិ​គេ​ទៅ