យ៉ូប 5:10-16 KHOV

10 ទ្រង់​បង្អុរ​ភ្លៀង​មក​លើ​ផែនដី ហើយ​ឲ្យ​ទឹក​ហូរ​មក​ក្នុង​ស្រែ

11 ដើម្បី​នឹង​លើក​មនុស្ស​ទាប​ថោក​ដាក់​នៅ​ទី​ខ្ពស់​វិញ ហើយ​ឲ្យ​មនុស្ស​ដែល​ក្រំ​ក្នុង​ចិត្ត បាន​ដំកើង​ឡើង​ដល់​ទី​សុខ

12 ទ្រង់​ធ្វើ​ឲ្យ​ថ្លស់​ឧបាយ​របស់​មនុស្ស​ឆ្លាត មិន​ឲ្យ​ដៃ​គេ​សំរេច​ការ​ដែល​គេ​ផ្តើម​ធ្វើ​នោះ​ឡើយ

13 ទ្រង់​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង‌វៃ

14 អ្នក​ទាំង​នោះ​ប្រទះ​នឹង​សេចក្តី​ងងឹត​នៅ​វេលា​ថ្ងៃ ហើយ​គេ​ដើរ​ស្ទាបៗ​នៅ​ពេល​ថ្ងៃ​ត្រង់ ដូច​ជា​នៅ​ពេល​យប់

15 តែ​ទ្រង់​ជួយ​ឲ្យ​រួច​ពី​ដាវ​នៃ​មាត់​គេ គឺ​ជា​មនុស្ស​កំសត់​ទុគ៌ត ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស​ខ្លាំង​ពូកែ

16 យ៉ាង​នោះ​មនុស្ស​ក្រ‌ខ្សត់​មាន​ទី​សង្ឃឹម ហើយ​សេចក្តី​ទុច្ចរិត​ត្រូវ​បិទ​មាត់​ទៅ។