12 ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសំរេចការដែលគេផ្តើមធ្វើនោះឡើយ
13 ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ
14 អ្នកទាំងនោះប្រទះនឹងសេចក្តីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់
15 តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ
16 យ៉ាងនោះមនុស្សក្រខ្សត់មានទីសង្ឃឹម ហើយសេចក្តីទុច្ចរិតត្រូវបិទមាត់ទៅ។
17 មើល សប្បាយហើយអ្នកណាដែលព្រះទ្រង់បានកែឡើង ដូច្នេះ កុំឲ្យមើលងាយសេចក្តីផ្ចាញ់ផ្ចាលរបស់ព្រះដ៏មានព្រះចេស្តាបំផុតឡើយ
18 ដ្បិតទ្រង់ធ្វើឲ្យមានរបួស រួចក៏រុំឲ្យ ទ្រង់វាយកំទេច ហើយព្រះហស្តទ្រង់ក៏មើលឲ្យជាឡើងវិញ