យ៉ូប 5:23-27 KHOV

23 ដ្បិត​អ្នក និង​ថ្ម​នៅ​ស្រែ នឹង​បាន​ជា​មិត្រ​នឹង​គ្នា ហើយ​ទាំង​សត្វ​ព្រៃ​នឹង​នៅ​ជា​មេត្រី​នឹង​អ្នក​ដែរ

24 អ្នក​នឹង​បាន​ទុក​ចិត្ត​ថា លំនៅ​របស់​អ្នក​នឹង​មាន​សេចក្តី​សុខ កាល​អ្នក​ចេញ​ទៅ​មើល​ក្រោល​សត្វ​របស់​អ្នក នោះ​នឹង​ឃើញ​ថា​មិន​ខ្វះ​ខាត​អ្វី​ឡើយ

25 អ្នក​នឹង​ឃើញ​ពូជ​ពង្ស​អ្នក​ចំរើន​ជា​ច្រើន​ឡើង ហើយ​កូន​ចៅ​អ្នក​បាន​គ្នា​ច្រើន ដូច​ជា​ស្មៅ​នៅ​ផែនដី

26 លុះ​អ្នក​មាន​អាយុ​គ្រប់​គ្រាន់​ហើយ ទើប​នឹង​ដល់​មរណ‌ភាព​ទៅ ឧបមា​ដូច​ជា​កណ្តាប់​ស្រូវ ដែល​គេ​យក​ចូល​មក​ត្រូវ​រដូវ​កាល

27 នេះ​ហើយ ជា​សេចក្តី​ដែល​យើង​បាន​ស្ទង់​មើល​ឲ្យ​ដឹង​ហើយ ក៏​ឃើញ​យ៉ាង​នោះ​ពិត​មែន ដូច្នេះ ចូរ​អ្នក​ស្តាប់​យក​ចុះ ហើយ​ទទួល សំរាប់​ជា​ប្រយោជន៍​ដល់​ខ្លួន​ផង។