9 ដែលទ្រង់ធ្វើការយ៉ាងធំ រកគិតមិនយល់ជាការយ៉ាងអស្ចារ្យឥតគណនា
10 ទ្រង់បង្អុរភ្លៀងមកលើផែនដី ហើយឲ្យទឹកហូរមកក្នុងស្រែ
11 ដើម្បីនឹងលើកមនុស្សទាបថោកដាក់នៅទីខ្ពស់វិញ ហើយឲ្យមនុស្សដែលក្រំក្នុងចិត្ត បានដំកើងឡើងដល់ទីសុខ
12 ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសំរេចការដែលគេផ្តើមធ្វើនោះឡើយ
13 ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ
14 អ្នកទាំងនោះប្រទះនឹងសេចក្តីងងឹតនៅវេលាថ្ងៃ ហើយគេដើរស្ទាបៗនៅពេលថ្ងៃត្រង់ ដូចជានៅពេលយប់
15 តែទ្រង់ជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកំសត់ទុគ៌ត ឲ្យរួចពីកណ្តាប់ដៃនៃមនុស្សខ្លាំងពូកែ