19 ពួកដំណើរសាសន៍ថេម៉ាន គេដើរមករក ពួកសាសន៍សេបាក៏ទន្ទឹងចាំ
20 គេមានសេចក្តីខ្មាស ដោយព្រោះបានទុកចិត្ត គេបានទៅដល់ទីនោះ តែត្រូវទាល់បើគិត
21 គឺអ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នាឃើញសេចក្តីវេទនារបស់ខ្ញុំ ហើយក៏ស្លុតក្នុងចិត្ត
22 តើខ្ញុំបានថា សូមមេត្តាឲ្យអ្វីមកខ្ញុំ ឬថា សូមយកទ្រព្យសម្បត្តិខ្លះរបស់អ្នកថ្វាយជាដង្វាយឲ្យខ្ញុំផងឬអី
23 តើបានថា សូមជួយឲ្យខ្ញុំរួចពីកណ្តាប់ដៃនៃពួកសត្រូវ ឬថា សូមលោះខ្ញុំពីកណ្តាប់ដៃនៃអ្នកដែលសង្កត់សង្កិនឬអី។
24 សូមបង្រៀនខ្ញុំចុះ នោះខ្ញុំនឹងឈប់និយាយហើយ សូមពន្យល់ឲ្យខ្ញុំដឹងជាបានធ្វើខុសឆ្គងអ្វី
25 ពាក្យសំដីត្រឹមត្រូវ នោះពូកែបណ្តាលយ៉ាងណាហ្ន៎ តែសេចក្តីបន្ទោសរបស់អ្នករាល់គ្នា បានបន្ទោសអ្វីខ្លះ