27 អើ អ្នករាល់គ្នាគ្របសង្កត់លើពួកកំព្រា ហើយធ្វើទុក្ខបៀតបៀនដល់មិត្រសំឡាញ់ខ្លួនផង
28 ដូច្នេះ ឥឡូវនេះ សូមអ្នករាល់គ្នាមើលមកខ្ញុំ ឲ្យពេញភ្នែកចុះ ដ្បិតខ្ញុំមិនហ៊ានកុហកប្រទល់មុខនឹងអ្នករាល់គ្នាទេ
29 សូមឲ្យអ្នកគិតជាថ្មីវិញចុះ កុំឲ្យមានសេចក្តីអយុត្តិធម៌ឡើយ អើ សូមត្រឡប់មកគិតជាថ្មីឡើងវិញចុះ ដំណើរខ្ញុំនៅខាងសេចក្តីសុចរិតទេ
30 តើមានសេចក្តីទុច្ចរិតណានៅអណ្តាតខ្ញុំឬ តើខ្ញុំមិនចេះភ្លក់ដឹងសេចក្តីខូចកាចទេឬអី។