6 ឯរបស់ដែលគ្មានរសជាតិ តើនឹងបរិភោគឥតអំបិលបានឬទេ តើសរបស់ពងមានរសឬទេ
7 សេចក្តីដែលចិត្តខ្ញុំមិនព្រមប៉ះពាល់ នោះទុកដូចជាអាហារដែលគួរឆ្អើមដល់ខ្ញុំ។
8 ឱបើសិនជាខ្ញុំនឹងបានដូចសេចក្តីសំណូម ហើយព្រះនឹងប្រោសប្រទានឲ្យខ្ញុំបាន តាមបំណងចិត្តទៅអេះ
9 គឺឲ្យព្រះបានសព្វព្រះហឫទ័យនឹងកិនកំទេចខ្ញុំទៅ ហើយគ្រវីព្រះហស្តទ្រង់ ឲ្យខ្ញុំត្រូវកាត់ដាច់ចេញ
10 យ៉ាងនោះខ្ញុំនឹងនៅមានសេចក្តីរដោះទុក្ខ ខ្ញុំនឹងមានសេចក្តីរីករាយក្នុងសេចក្តីឈឺចាប់នេះ ដែលមិនចេះប្រណីសោះ ពីព្រោះខ្ញុំមិនបានលាក់ទុកព្រះបន្ទូលនៃព្រះដ៏បរិសុទ្ធឡើយ
11 តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់
12 តើកំឡាំងខ្ញុំជាកំឡាំងនៃថ្មឬអី ឯសាច់ខ្ញុំ តើជាលង្ហិនដែរឬ