1 តើគ្មានពេលកេណ្ឌមនុស្ស ដែលនៅផែនដីទេឬ តើជីវិតគេមិនមែនដូចជាជីវិតនៃអ្នកស៊ីឈ្នួលទេឬអី
2 បែបដូចជាអ្នកបំរើ ដែលទន្ទឹងចាំពេលងងឹត ហើយដូចជាអ្នកស៊ីឈ្នួល ដែលចាំតែបើកប្រាក់ឈ្នួល
3 គឺយ៉ាងនោះដែលការរងវេទនាបានចែកដល់ខ្ញុំទាំងខែៗ ហើយខ្ញុំក៏ប្រកបដោយសេចក្តីនឿយហត់រាល់តែយប់
4 កាលណាខ្ញុំទៅដេក នោះខ្ញុំតែងតែនឹកថា តើកាលណានឹងដល់វេលាក្រោកឡើង កាលណាហ្ន៎បានវេលាយប់នឹងអស់ទៅ ខ្ញុំក៏ចេះតែប្លាក់ខ្លួនទៅមកដរាបដល់ភ្លឺឡើង
5 សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម
6 អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។