យ៉ូប 7:1-7 KHOV

1 តើ​គ្មាន​ពេល​កេណ្ឌ​មនុស្ស ដែល​នៅ​ផែនដី​ទេ​ឬ តើ​ជីវិត​គេ​មិន​មែន​ដូច​ជា​ជីវិត​នៃ​អ្នក​ស៊ី​ឈ្នួល​ទេ​ឬ​អី

2 បែប​ដូច​ជា​អ្នក​បំរើ ដែល​ទន្ទឹង​ចាំ​ពេល​ងងឹត ហើយ​ដូច​ជា​អ្នក​ស៊ី​ឈ្នួល ដែល​ចាំ​តែ​បើក​ប្រាក់​ឈ្នួល

3 គឺ​យ៉ាង​នោះ​ដែល​ការ​រង​វេទនា​បាន​ចែក​ដល់​ខ្ញុំ​ទាំង​ខែៗ ហើយ​ខ្ញុំ​ក៏​ប្រកប​ដោយ​សេចក្តី​នឿយ​ហត់​រាល់​តែ​យប់

4 កាល​ណា​ខ្ញុំ​ទៅ​ដេក នោះ​ខ្ញុំ​តែង‌តែ​នឹក​ថា តើ​កាល​ណា​នឹង​ដល់​វេលា​ក្រោក​ឡើង កាល​ណា​ហ្ន៎​បាន​វេលា​យប់​នឹង​អស់​ទៅ ខ្ញុំ​ក៏​ចេះ​តែ​ប្លាក់​ខ្លួន​ទៅ​មក​ដរាប​ដល់​ភ្លឺ​ឡើង

5 សាច់​ខ្ញុំ​ស្លៀក‌ពាក់​ដោយ​ដង្កូវ និង​ក្រមរ​ធូលី​ដី ស្បែក​ខ្ញុំ​ធ្លាយ​មក ហើយ​ក៏​គួរ​ខ្ពើម

6 អស់​ទាំង​ថ្ងៃ​អាយុ​របស់​ខ្ញុំ លឿន​ជាង​ត្រល់​ដំបាញ​ផង ហើយ​ក៏​កន្លង​ទៅ ឥត​មាន​ទី​សង្ឃឹម​ឡើយ។

7 ឱ​ព្រះ​អើយ សូម​នឹក​ចាំ​ថា ជីវិត​ទូល‌បង្គំ​ជា​ខ្យល់​ទទេ ភ្នែក​ទូល‌បង្គំ​នឹង​មិន​ដែល​ឃើញ​សេចក្តី​ល្អ​ទៀត