5 សាច់ខ្ញុំស្លៀកពាក់ដោយដង្កូវ និងក្រមរធូលីដី ស្បែកខ្ញុំធ្លាយមក ហើយក៏គួរខ្ពើម
6 អស់ទាំងថ្ងៃអាយុរបស់ខ្ញុំ លឿនជាងត្រល់ដំបាញផង ហើយក៏កន្លងទៅ ឥតមានទីសង្ឃឹមឡើយ។
7 ឱព្រះអើយ សូមនឹកចាំថា ជីវិតទូលបង្គំជាខ្យល់ទទេ ភ្នែកទូលបង្គំនឹងមិនដែលឃើញសេចក្តីល្អទៀត
8 ឯភ្នែកពួកអ្នកដែលធ្លាប់ឃើញទូលបង្គំ នោះនឹងមិនឃើញទៀតឡើយ ព្រះនេត្រនៃទ្រង់នឹងទតមកលើទូលបង្គំ តែទូលបង្គំមិនមានទៀតទេ
9 អ្នកណាដែលចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះនឹងមិនដែលឡើងមកវិញឡើយ ឧបមាដូចជាពពកដែលរលាយទៅ ហើយមើលមិនឃើញទៀត
10 អ្នកនោះនឹងមិនដែលត្រឡប់មកឯផ្ទះខ្លួនទៀតឡើយ ទីកន្លែងរបស់គេក៏នឹងលែងស្គាល់គេផង
11 ហេតុនោះទូលបង្គំនឹងមិនទប់មាត់ គឺទូលបង្គំនឹងនិយាយដោយសេចក្តីវេទនា ក្នុងវិញ្ញាណទូលបង្គំ ហើយនឹងត្អូញត្អែរដោយសេចក្តីជូរចត់ នៅក្នុងចិត្តទូលបង្គំដែរ