យ៉ូប 7:8-14 KHOV

8 ឯ​ភ្នែក​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​ទូល‌បង្គំ នោះ​នឹង​មិន​ឃើញ​ទៀត​ឡើយ ព្រះ‌នេត្រ​នៃ​ទ្រង់​នឹង​ទត​មក​លើ​ទូល‌បង្គំ តែ​ទូល‌បង្គំ​មិន​មាន​ទៀត​ទេ

9 អ្នក​ណា​ដែល​ចុះ​ទៅ​ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​នឹង​មិន​ដែល​ឡើង​មក​វិញ​ឡើយ ឧបមា​ដូច​ជា​ពពក​ដែល​រលាយ​ទៅ ហើយ​មើល​មិន​ឃើញ​ទៀត

10 អ្នក​នោះ​នឹង​មិន​ដែល​ត្រឡប់​មក​ឯ​ផ្ទះ​ខ្លួន​ទៀត​ឡើយ ទី​កន្លែង​របស់​គេ​ក៏​នឹង​លែង​ស្គាល់​គេ​ផង

11 ហេតុ​នោះ​ទូល‌បង្គំ​នឹង​មិន​ទប់​មាត់ គឺ​ទូល‌បង្គំ​នឹង​និយាយ​ដោយ​សេចក្តី​វេទនា ក្នុង​វិញ្ញាណ​ទូល‌បង្គំ ហើយ​នឹង​ត្អូញ‌ត្អែរ​ដោយ​សេចក្តី​ជូរ​ចត់ នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ​ដែរ

12 តើ​ខ្ញុំ​ជា​សមុទ្រ ឬ​ជា​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ​ឬ​អី បាន​ជា​ទ្រង់​តាំង​យាម​ឲ្យ​មើល​ទូល‌បង្គំ

13 កាល​ណា​ទូល‌បង្គំ​នឹក​ថា គ្រែ​របស់​ទូល‌បង្គំ​នឹង​ជួយ​រំសាយ​ទុក្ខ ដំណេក​ទូល‌បង្គំ​នឹង​កំសាន្ត​សេចក្តី​តប់‌ប្រមល់​ទៅ

14 នោះ​ទ្រង់​បណ្តាល​ឲ្យ​ទូល‌បង្គំ​ខ្លាច ដោយ​ពន្យល់​សប្តិ​វិញ ហើយ​បំភ័យ​ទូល‌បង្គំ ដោយ​ការ​ជាក់​ស្តែង​ផង