1 នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា
2 តើអ្នកនឹងពោលសេចក្តីយ៉ាងដូច្នេះ ដល់កាលណាទៀត ព្រមទាំងបព្ចោញវាចាដូចជាខ្យល់ព្យុះដូច្នេះ
3 តើព្រះទ្រង់ដែលបង្វែរសេចក្តីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្តីសុចរិតដែរឬ
4 បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្តីកំហុសរបស់វា
5 បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
6 បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចំរើនផង
7 យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។