យ៉ូប 8:11-17 KHOV

11 តើ​ដើម​កក់​ដុះ​ដោយ​ឥត​ភក់​បាន​ឬ ឯ​ដើម​ផ្នក់​ទឹក តើ​នឹង​ដុះ​ដោយ​ឥត​ទឹក​បាន​ឬ​ទេ

12 កាល​ដើម​នោះ​នៅ​ខៀវ​ស្រស់ ឥត​អ្នក​ណា​កាត់​នៅ​ឡើយ នោះ​ក៏​នឹង​ស្វិត​ក្រៀម​ទៅ​មុន​តិណ‌ជាតិ​ឯ​ទៀត

13 ឯ​អស់​ទាំង​ផ្លូវ​របស់​មនុស្ស​ដែល​ភ្លេច​ព្រះ នោះ​ក៏​ដូច្នោះ​ដែរ ហើយ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទមិល​ល្មើស​នឹង​ត្រូវ​វិនាស​ទៅ​ដែរ

14 ជា​ពួក​មនុស្ស​ដែល​ទី​ពឹង​របស់​គេ​នឹង​ត្រូវ​បាក់​ដាច់​ចេញ ឯ​ទី​សង្ឃឹម​របស់​គេ គឺ​ជា​មង​នៃ​ពីង‌ពាង​ប៉ុណ្ណោះ

15 អ្នក​នោះ​នឹង​ផ្អែក​ទៅ​លើ​ផ្ទះ​ខ្លួន តែ​ផ្ទះ​នោះ​នឹង​រលំ​ទៅ គេ​នឹង​ចាប់​យឹត​ផ្ទះ​នោះ តែ​មិន​ធន់​នៅ​ទេ

16 អ្នក​នោះ​ខៀវ​ខ្ចី នៅ​ក្រោម​ពន្លឺ​ថ្ងៃ ក៏​បែក​មែក​លូត​ទៅ​ក្នុង​សួន‌ច្បារ

17 ឯ​ឫស​ចាក់‌ស្រេះ​ទៅ​ក្នុង​ថ្ម ក៏​រក​រហូត​ដល់​បាន​ប្រទះ​នឹង​ដុំ​ថ្ម