18 បើកាលណាត្រូវរំលើងចេញពីកន្លែង នោះកន្លែងរបស់វាមិនព្រមស្គាល់ទៀតឡើយ គឺដោយពាក្យថា អញមិនបានឃើញឯងទេ
19 មើល នេះហើយជាផលដែលកើតពីផ្លូវរបស់វា រួចមកមានផ្សេងទៀតពន្លកចេញពីដីឡើង
20 មើល ព្រះទ្រង់មិនដែលលះបង់មនុស្សគ្រប់លក្ខណ៍ ឬទប់ទល់មនុស្សដែលប្រព្រឹត្តអាក្រក់ឡើយ
21 ដល់ចុងបំផុត ទ្រង់នឹងឲ្យមាត់អ្នកបានពេញដោយសេចក្តីសំណើច ហើយឲ្យបបូរមាត់អ្នកបានស្រែកឡើង ដោយអំណរវិញ
22 ឯពួកដែលស្អប់អ្នក គេនឹងមានសេចក្តីខ្មាសរួបរឹតខ្លួន នោះទីលំនៅរបស់មនុស្សអាក្រក់នឹងសូន្យបាត់ទៅ។