យ៉ូប 8:2-8 KHOV

2 តើ​អ្នក​នឹង​ពោល​សេចក្តី​យ៉ាង​ដូច្នេះ ដល់​កាល​ណា​ទៀត ព្រម​ទាំង​បព្ចោញ​វាចា​ដូច​ជា​ខ្យល់​ព្យុះ​ដូច្នេះ

3 តើ​ព្រះ​ទ្រង់​ដែល​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ចេញ​ឬ​ទេ តើ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទ្រង់​ដែល​បង្វែរ​សេចក្តី​សុចរិត​ដែរ​ឬ

4 បើ​សិន​ជា​កូន​ទាំង‌ឡាយ​របស់​អ្នក​បាន​ធ្វើ​បាប​នឹង​ទ្រង់ ហើយ​ទ្រង់​បាន​ប្រគល់​វា ទៅ​ក្នុង​អំណាច​នៃ​សេចក្តី​កំហុស​របស់​វា

5 បើ​អ្នក​នឹង​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត ហើយ​ទូល​អង្វរ​ដល់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

6 បើ​ខ្លួន​អ្នក​ក៏​បរិសុទ្ធ ហើយ​ទៀង​ត្រង់ នោះ​ពិត​ប្រាកដ​ជា​ទ្រង់​នឹង​តើន​ឡើង​ជួយ​ដល់​អ្នក ព្រម​ទាំង​ប្រោស​ឲ្យ​ទី​លំនៅ​ដ៏​សុចរិត​របស់​អ្នក​បាន​ប្រកប​ដោយ​សេចក្តី​ចំរើន​ផង

7 យ៉ាង​នោះ ទោះ​បើ​ខាង​ដើម​នៃ​អ្នក​បាន​តូច​ទាប​ក៏​ដោយ គង់​តែ​ដល់​ចុង​បំផុត​អ្នក​នឹង​បាន​ចំរើន​ជា​ធំ​ឡើង។

8 ចូរ​ស៊ើប​សួរ​រក​ពី​ដំណ​មនុស្ស​ដែល​កន្លង​ទៅ​ហើយ ត្រូវ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្តី ដែល​ពួក​អយ្យកោ​គេ​បាន​ស្វែង​រក​ឲ្យ​ចេះ​ចុះ