3 តើព្រះទ្រង់ដែលបង្វែរសេចក្តីយុត្តិធម៌ចេញឬទេ តើព្រះដ៏មានគ្រប់ព្រះចេស្តា ទ្រង់ដែលបង្វែរសេចក្តីសុចរិតដែរឬ
4 បើសិនជាកូនទាំងឡាយរបស់អ្នកបានធ្វើបាបនឹងទ្រង់ ហើយទ្រង់បានប្រគល់វា ទៅក្នុងអំណាចនៃសេចក្តីកំហុសរបស់វា
5 បើអ្នកនឹងស្វែងរកព្រះអស់ពីចិត្ត ហើយទូលអង្វរដល់ព្រះដ៏មានគ្រប់ព្រះចេស្តា
6 បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នកបានប្រកបដោយសេចក្តីចំរើនផង
7 យ៉ាងនោះ ទោះបើខាងដើមនៃអ្នកបានតូចទាបក៏ដោយ គង់តែដល់ចុងបំផុតអ្នកនឹងបានចំរើនជាធំឡើង។
8 ចូរស៊ើបសួររកពីដំណមនុស្សដែលកន្លងទៅហើយ ត្រូវឲ្យយកចិត្តទុកដាក់នឹងសេចក្តី ដែលពួកអយ្យកោគេបានស្វែងរកឲ្យចេះចុះ
9 ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ