យ៉ូប 9:11-17 KHOV

11 មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ

12 បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។

13 ព្រះ​ទ្រង់​មិន​ព្រម​ដក​សេចក្តី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់

14 ចំណង់​បើ​ខ្ញុំ តើ​នឹង​ទូល​ឆ្លើយ​ដល់​ទ្រង់​តិច​ជាង​គេ​អម្បាលម៉ាន​ទៅ​ទៀត ទោះ​បើ​ខំ​រើស​ពាក្យ​ទូល​នឹង​ទ្រង់​ក៏​ដោយ

15 ឯ​ខ្ញុំ សូម្បី​បើ​ខ្ញុំ​បាន​សុចរិត គង់​តែ​មិន​ហ៊ាន​ទូល​ឆ្លើយ​ដល់​ទ្រង់​ផង ខ្ញុំ​នឹង​អង្វរ​ដល់​ចៅ‌ក្រម​នៃ​ខ្ញុំ​វិញ

16 បើ​សិន​ជា​ខ្ញុំ​បាន​អំពាវ‌នាវ ហើយ​ទ្រង់​បាន​ឆ្លើយ​មក​ខ្ញុំ គង់​តែ​ខ្ញុំ​មិន​ជឿ​ថា ទ្រង់​បាន​ទទួល​ស្តាប់​សំឡេង​របស់​ខ្ញុំ​ដែរ

17 ដ្បិត​ទ្រង់​បំបែក​បំបាក់​ខ្ញុំ​ដោយ‌សារ​ខ្យល់​ព្យុះ ក៏​ចំរើន​របួស​ខ្ញុំ​ឲ្យ​ច្រើន​ឡើង​ដោយ​ឥត​ហេតុ