យ៉ូប 9:18-24 KHOV

18 ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្តី​ជូរ​ល្វីង​វិញ

19 បើ​នឹង​គិត​ប្រើ​កំឡាំង នោះ​មើល ទ្រង់​ក៏​ខ្លាំង​ជាង​ទៅ​ទៀត ឬ​បើ​គិត​ពី​សេចក្តី​ជំនុំ​ជំរះ នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ថា តើ​អ្នក​ណា​នឹង​កោះ​ហៅ​អញ

20 បើ​ខ្ញុំ​នឹង​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ

21 ទោះ​បើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍ គង់​តែ​មិន​ពឹង​ដល់​ខ្លួន​ឯង​ទេ ខ្ញុំ​ស្អប់​ជីវិត​នៃ​ខ្ញុំ

22 សេចក្តី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ទ្រង់​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង

23 បើ​សិន​ជា​សេចក្តី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម នោះ​ទ្រង់​នឹង​សើច​ឡក ដល់​សេចក្តី​ល្បង​ល​របស់​មនុស្ស​ឥត​ទោស

24 ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។