យ៉ូប 9:20-26 KHOV

20 បើ​ខ្ញុំ​នឹង​តាំង​ខ្លួន​ជា​សុចរិត នោះ​មាត់​ខ្ញុំ​នឹង​បាន​កាត់​ទោស​ដល់​ខ្លួន​វិញ បើ​ខ្ញុំ​ថា ខ្ញុំ​ទៀង​ត្រង់ នោះ​នឹង​បង្ហាញ​ច្បាស់​ថា ខ្ញុំ​វៀច‌វេរ​ហើយ

21 ទោះ​បើ​ខ្ញុំ​បាន​គ្រប់​លក្ខណ៍ គង់​តែ​មិន​ពឹង​ដល់​ខ្លួន​ឯង​ទេ ខ្ញុំ​ស្អប់​ជីវិត​នៃ​ខ្ញុំ

22 សេចក្តី​ទាំង​នោះ​ត្រូវ​គ្នា​ទាំង​អស់ បាន​ជា​ខ្ញុំ​ថា ទ្រង់​បំផ្លាញ​ទាំង​មនុស្ស​គ្រប់​លក្ខណ៍ និង​មនុស្ស​អាក្រក់​ផង

23 បើ​សិន​ជា​សេចក្តី​វេទនា​ណា​នាំ​ឲ្យ​ស្លាប់​ភ្លាម នោះ​ទ្រង់​នឹង​សើច​ឡក ដល់​សេចក្តី​ល្បង​ល​របស់​មនុស្ស​ឥត​ទោស

24 ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។

25 ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្តី​ល្អ​អ្វី​ឡើយ

26 ក៏​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា