23 បើសិនជាសេចក្តីវេទនាណានាំឲ្យស្លាប់ភ្លាម នោះទ្រង់នឹងសើចឡក ដល់សេចក្តីល្បងលរបស់មនុស្សឥតទោស
24 ផែនដីនេះបានប្រគល់ទៅក្នុងកណ្តាប់ដៃនៃមនុស្សអាក្រក់ហើយ ទ្រង់ក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាទ្រង់ទេ នោះតើជាអ្នកណាវិញ។
25 ឯថ្ងៃទាំងឡាយនៃអាយុខ្ញុំ នោះលឿនជាងអ្នករត់សំបុត្រ ក៏រត់បាត់ទៅ ឥតដែលឃើញសេចក្តីល្អអ្វីឡើយ
26 ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27 បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្តីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនឹងមានចិត្តធូរឡើងវិញ
28 នោះខ្ញុំខ្លាចអស់ទាំងសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29 ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី