យ៉ូប 9:24-30 KHOV

24 ផែនដី​នេះ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​មនុស្ស​អាក្រក់​ហើយ ទ្រង់​ក៏​បាំង​មុខ​ពួក​ចៅ‌ក្រម​នៃ​ផែនដី បើ​មិន​មែន​ជា​ទ្រង់​ទេ នោះ​តើ​ជា​អ្នក​ណា​វិញ។

25 ឯ​ថ្ងៃ​ទាំង‌ឡាយ​នៃ​អាយុ​ខ្ញុំ នោះ​លឿន​ជាង​អ្នក​រត់​សំបុត្រ ក៏​រត់​បាត់​ទៅ ឥត​ដែល​ឃើញ​សេចក្តី​ល្អ​អ្វី​ឡើយ

26 ក៏​កន្លង​ហួស​ទៅ​ដូច​ជា​ទូក​ធ្វើ​ពី​ឫស្សី ឧបមា​ដូច​ជា​ឥន្ទ្រី​ដែល​បោះ​ពួយ​ចាប់​រំពា

27 បើ​សិន​ជា​ខ្ញុំ​ថា ខ្ញុំ​នឹង​បំភ្លេច​សេចក្តី​ដំអូញ​របស់​ខ្ញុំ ក៏​នឹង​បំផ្លាស់​បំប្រែ​ទឹក​មុខ​ព្រួយ​ចេញ ហើយ​នឹង​មាន​ចិត្ត​ធូរ​ឡើង​វិញ

28 នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ

29 ខ្ញុំ​នឹង​ត្រូវ​មាន​ទោស​មែន ដូច្នេះ ខ្ញុំ​នឹង​នឿយ​ហត់​ជា​ឥត​ប្រយោជន៍​ធ្វើ​អី

30 បើ​សិន​ជា​ខ្ញុំ​នឹង​សំអាត​ខ្លួន​ដោយ​ទឹក​ហិមៈ ហើយ​លាង​ដៃ​ឲ្យ​ស្អាត​យ៉ាង​ណា​ក៏​ដោយ