26 ក៏កន្លងហួសទៅដូចជាទូកធ្វើពីឫស្សី ឧបមាដូចជាឥន្ទ្រីដែលបោះពួយចាប់រំពា
27 បើសិនជាខ្ញុំថា ខ្ញុំនឹងបំភ្លេចសេចក្តីដំអូញរបស់ខ្ញុំ ក៏នឹងបំផ្លាស់បំប្រែទឹកមុខព្រួយចេញ ហើយនឹងមានចិត្តធូរឡើងវិញ
28 នោះខ្ញុំខ្លាចអស់ទាំងសេចក្តីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ
29 ខ្ញុំនឹងត្រូវមានទោសមែន ដូច្នេះ ខ្ញុំនឹងនឿយហត់ជាឥតប្រយោជន៍ធ្វើអី
30 បើសិនជាខ្ញុំនឹងសំអាតខ្លួនដោយទឹកហិមៈ ហើយលាងដៃឲ្យស្អាតយ៉ាងណាក៏ដោយ
31 គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសំលៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំផង
32 ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ