31 គង់តែអ្នកនឹងបោះខ្ញុំចុះទៅក្នុងភក់ជ្រាំវិញ នោះទាំងសំលៀកបំពាក់ខ្ញុំនឹងខ្ពើមខ្ញុំផង
32 ដ្បិតព្រះទ្រង់មិនមែនជាមនុស្សដូចជាខ្ញុំ ដែលខ្ញុំនឹងហ៊ានឆ្លើយដល់ទ្រង់ ឬដែលនឹងជួបគ្នាដោយរឿងក្តីនោះទេ
33 គ្មានអ្នកណាជាអ្នកកណ្តាល ដែលនឹងដាក់ដៃលើយើងទាំង២សង្រួបសង្រួមឡើយ
34 ឲ្យទ្រង់ដកដំបងពីខ្ញុំចេញ ហើយកុំឲ្យសេចក្តីស្ញែងខ្លាចរបស់ទ្រង់មកបំភ័យខ្ញុំទៀត
35 នោះខ្ញុំនឹងទូលដល់ទ្រង់ឥតភ័យខ្លាច ដ្បិតដែលខ្លួនខ្ញុំនៅតែយ៉ាងនេះ នោះខ្ញុំមិនហ៊ានទេ។