យ៉ូប 9:6-12 KHOV

6 ទ្រង់​ចាប់​អង្រួន​ផែនដី​ឲ្យ​ចេញ​ពី​កន្លែង​ធម្មតា ហើយ​អស់​ទាំង​សសរ​នៃ​ផែនដី​ក៏​ញ័រ

7 ទ្រង់​ហាម​ដល់​ថ្ងៃ នោះ​ថ្ងៃ​ក៏​មិន​រះ ហើយ​ទ្រង់​បិទ​បាំង​អស់​ទាំង​ផ្កាយ​ផង

8 គឺ​ទ្រង់​តែ​១​អង្គ​ឯង​ដែល​លាត‌ត្រដាង​មេឃ ហើយ​យាង​ទៅ​លើ​រលក​សមុទ្រ

9 ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

10 ទ្រង់​ធ្វើ​ការ​យ៉ាង​ធំ​ក្រៃលែង ដែល​រក​យល់​មិន​បាន និង​ការ​អស្ចារ្យ​ឥត​គណនា

11 មើល ទ្រង់​យាង​កាត់​មុខ​ខ្ញុំ តែ​ខ្ញុំ​មិន​ឃើញ​ទេ ទ្រង់​ក៏​យាង​ហួស​ទៅ តែ​ខ្ញុំ​មិន​ដឹង​សោះ

12 បើ​ទ្រង់​ចាប់​យក​ទៅ តើ​អ្នក​ណា​នឹង​ឃាត់​ទ្រង់​បាន តើ​អ្នក​ណា​នឹង​ហ៊ាន​ទូល​សួរ​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អ្វី​នោះ។