7 ទ្រង់ហាមដល់ថ្ងៃ នោះថ្ងៃក៏មិនរះ ហើយទ្រង់បិទបាំងអស់ទាំងផ្កាយផង
8 គឺទ្រង់តែ១អង្គឯងដែលលាតត្រដាងមេឃ ហើយយាងទៅលើរលកសមុទ្រ
9 ទ្រង់បានបង្កើតផ្កាយក្រពើ ផ្កាយនាយព្រាន ហើយផ្កាយកូនមាន់ ព្រមទាំងប្រឡោះនៃមេឃខាងត្បូង
10 ទ្រង់ធ្វើការយ៉ាងធំក្រៃលែង ដែលរកយល់មិនបាន និងការអស្ចារ្យឥតគណនា
11 មើល ទ្រង់យាងកាត់មុខខ្ញុំ តែខ្ញុំមិនឃើញទេ ទ្រង់ក៏យាងហួសទៅ តែខ្ញុំមិនដឹងសោះ
12 បើទ្រង់ចាប់យកទៅ តើអ្នកណានឹងឃាត់ទ្រង់បាន តើអ្នកណានឹងហ៊ានទូលសួរទ្រង់ថា តើទ្រង់ធ្វើអ្វីនោះ។
13 ព្រះទ្រង់មិនព្រមដកសេចក្តីក្រោធទ្រង់ទៅវិញទេ ឯពួកជំនួយដ៏មានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមទ្រង់