លោកុប្បត្តិ 1:16-22 KHOV

16 ទ្រង់​ធ្វើ​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់ ក៏​ធ្វើ​ឲ្យ​មាន​ផ្កាយ​ទាំង​ប៉ុន្មាន​ដែរ។

17 ទ្រង់​ដាក់​តួ​ពន្លឺ​ទាំង​នោះ​នៅ​ផ្ទៃ​មេឃ សំរាប់​នឹង​បំភ្លឺ​មក​លើ​ផែនដី

18 ឲ្យ​មាន​អំណាច​នៅ​ពេល​ថ្ងៃ និង​ពេល​យប់ ហើយ​ឲ្យ​ញែក​ពន្លឺ​ចេញ​ពី​ងងឹត រួច​ទ្រង់​ឃើញ​ថា​ជា​ល្អ

19 នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​៤។

20 បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​មាន​មច្ឆា‌ជាតិ​រវើក​នៅ​ក្នុង​ទឹក​ជា​បរិបូរ និង​បក្សី​ជាតិ​ហើរ​លើ​ដី​នៅ​នា​អាកាស

21 ទ្រង់​ក៏​បង្កើត​អស់​ទាំង​សត្វ​សំបើមៗ និង​ជីវិត​ទាំង‌ឡាយ​ដែល​កំរើក ដែល​កើត​មាន​រវិន‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក​តាម​ពូជ ហើយ​អស់​ទាំង​សត្វ​ស្លាប​តាម​ពូជ​ដែរ រួច​ទ្រង់​ឃើញ​ថា​ល្អ

22 ទ្រង់​ក៏​ប្រទាន​ពរ​ដល់​សត្វ​ទាំង‌ឡាយ​នោះ ហើយ​មាន​ព្រះ‌បន្ទូល​ថា ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ‌ពាស​នៅ​ក្នុង​ទឹក​សមុទ្រ ហើយ​ឲ្យ​សត្វ​ស្លាប​ចំរើន​ឡើង​នៅ​ផែនដី​ដែរ