លោកុប្បត្តិ 1:4-10 KHOV

4 ព្រះ​ទ្រង់​ឃើញ​ពន្លឺ​នោះ​ក៏​យល់​ថា​ជា​ល្អ​ហើយ រួច​ទ្រង់​ញែក​ពន្លឺ​ពី​ងងឹត​ចេញ

5 ទ្រង់​ហៅ​ពន្លឺ​ថា​ជា​ថ្ងៃ ហើយ​ហៅ​ងងឹត​ថា​ជា​យប់ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​១។

6 បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​មាន​ប្រឡោះ​នៅ​កណ្តាល​ទឹក ដើម្បី​ញែក​ទឹក​ចេញ​ពី​គ្នា

7 ទ្រង់​ក៏​ធ្វើ​ប្រឡោះ​នោះ ទាំង​ញែក​ទឹក​ដែល​នៅ​ក្រោម​ប្រឡោះ​ចេញ​ពី​ទឹក​ដែល​នៅ​លើ​ប្រឡោះ ក៏​មាន​ដូច្នោះ

8 រួច​ព្រះ​ទ្រង់​ហៅ​ប្រឡោះ​នោះ​ថា​ជា​មេឃ នោះ​ក៏​មាន​ល្ងាច​មាន​ព្រឹក​ឡើង ជា​ថ្ងៃ​ទី​២។

9 បន្ទាប់​មក ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ទឹក​នៅ​ក្រោម​មេឃ​ប្រមូល​គ្នា​នៅ​កន្លែង​តែ​១ ហើយ​ឲ្យ​មាន​ទី​គោក​ដុះ​លេច​ឡើង នោះ​ក៏​មាន​ដូច្នោះ

10 ទ្រង់​ហៅ​ទី​គោក​នោះ​ថា​ជា​ដី ហើយ​ទី​ទឹក​ដែល​ប្រមូល​គ្នា​នោះ​ថា​ជា​សមុទ្រ នោះ​ទ្រង់​ក៏​ឃើញ​ថា​ល្អ