លោកុប្បត្តិ 10:13-19 KHOV

13 មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម

14 ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។

15 ឯ​កាណាន គាត់​បង្កើត​ស៊ីដូន​ជា​កូន​ច្បង និង​ហេត​ដែរ

16 ព្រម​ទាំង​ពួក​យេប៊ូស ពួក​អាម៉ូរី ពួក​គើកាស៊ី

17 ពួក​ហេវី ពួក​អើគី ពួក​ស៊ីនី

18 ពួក​អើវ៉ា‌ឌីត ពួក​សេម៉ារីត និង​ពួក​ហាម៉ា‌ធីត រួច​ក្រោយ​មក អស់​ទាំង​គ្រួ​ពួក​កាណាន​ក៏​បែក​គ្នា​សុស‌សាយ

19 ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា