លោកុប្បត្តិ 10:19-25 KHOV

19 ឯ​ព្រំ​ស្រុក​នៃ​ពួក​កាណាន គឺ​ចាប់​តាំង​ពី​ស៊ីដូន​ទៅ​ខាង​កេរ៉ា ហើយ​តាម​កាសា​ទៅ​ខាង​សូដុំម កូម៉ូរ៉ា អាត់ម៉ា និង​សេបោម រហូត​ដល់​ឡាសា

20 នោះ​ហើយ​ជា​ពូជ​ហាំ​តាម​គ្រួ តាម​ភាសា​នៅ​អស់​ទាំង​ស្រុក និង​នគរ​របស់​គេ។

21 ឯ​សិម ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​ហេប៊ើរ ហើយ​ជា​បង​យ៉ាផែត នោះ​ក៏​មាន​កូន​ដែរ

22 ឯ​កូន​របស់​សិម គឺ​អេឡាំ អាស‌ស៊ើរ អើប៉ាក់‌សាឌ លូឌ និង​អើរ៉ាម

23 កូន​របស់​អើរ៉ាម គឺ​អ៊ុស ហ៊ុល កេធើរ និង​ម៉ាស

24 អើប៉ាក់‌សាឌ​គាត់​បង្កើត​សេឡា ហើយ​សេឡា​បង្កើត​ហេប៊ើរ

25 ហេប៊ើរ​នោះ​បង្កើត​បាន​កូន​ប្រុស​២ មួយ​ឈ្មោះ​ផាលេក ដ្បិត​នៅ​ជាន់​អ្នក​នោះ​ផែនដី​បាន​បែក​គ្នា ហើយ​ប្អូន​គាត់​ឈ្មោះ​យ៉ុក‌ថាន