លោកុប្បត្តិ 10:4-10 KHOV

4 កូន​របស់​យ៉ាវ៉ាន គឺ​អេលីសា តើស៊ីស ពួក​គីទីម និង​ពួក​ដូដា‌នីម

5 គឺ​ពួក​អ្នក​ទាំង​នោះ​ហើយ​ដែល​បាន​បែក​ទៅ​នៅ​ក្នុង​អស់​ទាំង​កោះ​របស់​នគរ​ទាំង​ប៉ុន្មាន តាម​ស្រុក តាម​ភាសា តាម​គ្រួ ហើយ​តាម​នគរ​របស់​គេ។

6 ឯ​កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន

7 កូន​របស់​គូស គឺ​សេបា ហាវីឡា សាប់តា រ៉ាម៉ា និង​សាប់‌តិកា កូន​របស់​រ៉ាម៉ា គឺ​សេបា និង​ដេដាន់

8 គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

9 គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

10 ដើម​នគរ​របស់​គាត់ នោះ​គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ