លោកុប្បត្តិ 10:8-14 KHOV

8 គូស​ក៏​បង្កើត​នីមរ៉ុឌ អ្នក​នោះ​ចាប់​តាំង​មាន​អំណាច​នៅ​ផែនដី

9 គាត់​ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា បាន​ជា​មាន​ពាក្យ​ប្រៀប​ថា «ដូច​ជា​នីមរ៉ុឌ ជា​ព្រាន​ព្រៃ​ខ្លាំង​ពូកែ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»

10 ដើម​នគរ​របស់​គាត់ នោះ​គឺ​បាបិល អេរេក អាកាឌ និង​កាលនេ ជា​ទី​ក្រុង​ដែល​នៅ​ស្រុក​ស៊ីណើរ

11 គឺ​ពី​ស្រុក​នោះ​ហើយ​ដែល​គាត់​ចេញ​ទៅ​ដល់​ស្រុក​អាស‌ស៊ើរ ក៏​សង់​ទី​ក្រុង​នីនីវេ រេហូបូត កាឡាស

12 និង​រេសែន ដែល​នៅ​កណ្តាល​នីនីវេ និង​កាឡាស ឯ​ទី​ក្រុង​នោះ​ធំ​ណាស់។

13 មីសរ៉ែម គាត់​បង្កើត​ពួក​លូឌីម ពួក​អ័ណាមីម ពួក​លេហា‌ប៊ីម ពួក​ណាបធូ‌ហ៊ីម

14 ពួក​ប៉ាទ្រូ‌ស៊ីម ពួក​កាស‌លូ‌ហ៊ីម (ដែល​ពួក​ភីលីស្ទីន​កើត​ពី​ពួក​នោះ​មក) ហើយ​ពួក​កាប់‌ថោរីម។