លោកុប្បត្តិ 11:10-16 KHOV

10 នេះ​ជា​បញ្ជី​ដំណ​វង្ស​របស់​សិម គឺ​ក្រោយ​ទឹក​ជន់​២​ឆ្នាំ កាល​សិម​អាយុ​បាន​១០០​ឆ្នាំ​ហើយ នោះ​គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ

11 ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

12 អើប៉ាក់‌សាឌ​អាយុ​បាន​៣៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេឡា

13 ក្រោយ​ដែល​បង្កើត​សេឡា​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

14 សេឡា​អាយុ​បាន​៣០​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ហេប៊ើរ

15 ក្រោយ​ដែល​បង្កើត​ហេប៊ើរ​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

16 ហេប៊ើរ​អាយុ​បាន​៣៤​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ផាលេក