លោកុប្បត្តិ 11:24-30 KHOV

24 ណាឃរ​អាយុ​បាន​២៩​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ថេរ៉ា

25 ក្រោយ​ដែល​បង្កើត​ថេរ៉ា​មក នោះ​គាត់​រស់​នៅ​១១៩​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

26 ថេរ៉ា​អាយុ​បាន​៧០​ឆ្នាំ រួច​គាត់​បង្កើត​បាន​អាប់រ៉ាម ណាឃរ និង​ហារ៉ាន

27 នេះ​ជា​ដំណរ​វង្ស​របស់​ថេរ៉ាៗ​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បង្កើត​ឡុត

28 រួច​ហារ៉ាន គាត់​ស្លាប់​ចំពោះ​មុខ​ថេរ៉ា ជា​ឪពុក​នៅ​ក្រុង​អ៊ើរ ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គាត់​ទៅ

29 អាប់រ៉ាម និង​ណាឃរ​ក៏​យក​ប្រពន្ធ ឯ​ប្រពន្ធ​របស់​អាប់រ៉ាម នោះ​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូន​ហារ៉ាន ដែល​ជា​ឪពុក​មីលកា និង​យីសកា

30 ឯ​សារ៉ាយ នាង​ជា​ស្ត្រី​អារ គ្មាន​កូន​សោះ