លោកុប្បត្តិ 11:7-13 KHOV

7 ចូរ​យើង​ចុះ​ទៅ​បំភាន់​ភាសា​គេ ដើម្បី​កុំ​ឲ្យ​គេ​ស្តាប់​គ្នា​បាន​ទៀត

8 ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កំចាត់‌កំចាយ​គេ ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី​វិញ ហើយ​គេ​ក៏​លែង​សង់​ទី​ក្រុង​នោះ​ទៅ

9 ដោយ​ហេតុ​នោះ បាន​ជា​គេ​ហៅ​ឈ្មោះ​ក្រុង​នោះ​ថា បាបិល ពី​ព្រោះ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំភាន់​ភាសា​លោកីយ៍​ទាំង​អស់ ហើយ​កំចាត់‌កំចាយ​គេ​ពី​ទី​នោះ​ទៅ​គ្រប់​លើ​ផែនដី។

10 នេះ​ជា​បញ្ជី​ដំណ​វង្ស​របស់​សិម គឺ​ក្រោយ​ទឹក​ជន់​២​ឆ្នាំ កាល​សិម​អាយុ​បាន​១០០​ឆ្នាំ​ហើយ នោះ​គាត់​បង្កើត​បាន​អើប៉ាក់‌សាឌ

11 ក្រោយ​ដែល​បង្កើត​អើប៉ាក់‌សាឌ​មក នោះ​គាត់​រស់​នៅ​៥០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។

12 អើប៉ាក់‌សាឌ​អាយុ​បាន​៣៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​សេឡា

13 ក្រោយ​ដែល​បង្កើត​សេឡា​មក នោះ​គាត់​រស់​នៅ​៤០៣​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី។