លោកុប្បត្តិ 12:12-18 KHOV

12 កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ

13 ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយ‌សារ​ឯង​ផង។

14 កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន

15 ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះ‌រាជ‌ដំណាក់​ទៅ

16 ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ និង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង

17 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន និង​អស់​ពួក​ព្រះ‌រាជ‌ដំណាក់​កើត​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម

18 រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង