លោកុប្បត្តិ 12:4-10 KHOV

4 អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ

5 ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក និង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។

6 អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ

7 ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ

8 គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច និង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាស‌នា​១​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

9 អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។

10 នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់