8 គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច និងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា
9 អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។
10 នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់
11 កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ
12 កាលណាពួកសាសន៍អេស៊ីព្ទឃើញឯង នោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញ រួចគេនឹងសំឡាប់អញទៅ ហើយទុកឯងឲ្យរស់នៅវិញ
13 ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។
14 កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន