លោកុប្បត្តិ 13:2-8 KHOV

2 អាប់រ៉ាម​គាត់​មាន​ហ្វូង​សត្វ ហើយ​ប្រាក់​មាស​ជា​ច្រើន​ណាស់

3 គាត់​ដើរ​ដំណើរ​ពី​ស្រុក​ត្បូង រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​គាត់​បាន​ដំឡើង​ត្រសាល​កាល​ពី​ដើម គឺ​នៅ​កណ្តាល​បេត-អែល និង​អៃយ

4 ជា​កន្លែង​ដែល​គាត់​បាន​ស្អាង​អាស‌នា​កាល​ជាន់​មុន រួច​នៅ​ទី​នោះ អាប់រ៉ាម​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

5 ឯ​ឡុត​ដែល​ទៅ​ជា​មួយ​នឹង​អាប់រ៉ាម គាត់​ក៏​មាន​ហ្វូង​ចៀម ហ្វូង​គោ និង​ត្រសាល​ជា​ច្រើន​ដែរ

6 តែ​ស្រុក​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​គេ​ឲ្យ​នៅ​ជា​មួយ​គ្នា​បាន​ទេ ពី​ព្រោះ​គេ​មាន​ទ្រព្យ​សម្បត្តិ​សន្ធឹក​ណាស់ ដល់​ម៉្លេះ​បាន​ជា​គេ​នៅ​ជា​មួយ​គ្នា​ពុំ​បាន

7 មួយ​ទៀត ពួក​គង្វាល​របស់​អាប់រ៉ាម និង​ពួក​គង្វាល​របស់​ឡុត​ក៏​ចេះ​តែ​ប្រឈ្លោះ​គ្នា នៅ​វេលា​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត​បាន​នៅ​ស្រុក​នោះ

8 នោះ​អាប់រ៉ាម​និយាយ​នឹង​ឡុត​ថា សូម​កុំ​ឲ្យ​ឯង​ហើយ​នឹង​អញ ឬ​ពួក​គង្វាល​របស់​ឯង និង​ពួក​គង្វាល​របស់​អញ​មាន​រឿង​ទាស់‌ទែង​គ្នា​ឡើយ ដ្បិត​យើង​ជា​បង​ប្អូន​នឹង​គ្នា