លោកុប្បត្តិ 13:9-15 KHOV

9 ស្រុក​ទាំង​មូល​នេះ តើ​មិន​មែន​នៅ​មុខ​ឯង​ឬ​អី ដូច្នេះ សូម​ឲ្យ​ឯង​ញែក​បែក​ចេញ​ពី​អញ​ទៅ បើ​ឯង​រើស​យក​ខាង​ឆ្វេង នោះ​អញ​នឹង​ទៅ​ខាង​ស្តាំ ឬ​បើ​ឯង​រើស​យក​ខាង​ស្តាំ នោះ​អញ​នឹង​ទៅ​ខាង​ឆ្វេង​វិញ

10 ឡុត​ក៏​ងើប​ភ្នែក​មើល​ទៅ​ឃើញ​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ថា​ជា​ស្រុក​មាន​ទឹក​ស្រួល​ល្អ​នៅ​គ្រប់​ទី​កន្លែង មុន​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​សូដុំម និង​កូម៉ូរ៉ា គឺ​ដូច​ជា​សួន‌ច្បារ​ផង​ព្រះ‌យេហូវ៉ា ហើយ​ដូច​ស្រុក​អេស៊ីព្ទ​ដែល​នៅ​ខាង​សូអារ​ផង

11 ដូច្នេះ ឡុត​ក៏​រើស​យក​វាល​ទន្លេ​យ័រដាន់​ទាំង​អស់ ជា​របស់​ផង​ខ្លួន រួច​ចេញ​ដំណើរ​ដើរ​ទៅ​ខាង​កើត គេ​បាន​ឃ្លាត​ចេញ​ពី​គ្នា​ដូច្នោះ​ឯង

12 ឯ​អាប់រ៉ាម​គាត់​តាំង​ទី​លំនៅ​នៅ​ក្នុង​ស្រុក​កាណាន​វិញ តែ​ឡុត​គាត់​ស្នាក់​នៅ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល​នោះ ហើយ​ក៏​ផ្លាស់​ត្រសាល​គាត់​ទៅ​ត្រឹម​សូដុំម

13 រីឯ​ពួក​ក្រុង​សូដុំម គេ​ជា​មនុស្ស​អាក្រក់ ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា​យ៉ាង​សន្ធឹក។

14 គ្រា​ក្រោយ​ដែល​ឡុត​បាន​ឃ្លាត​ចេញ​ទៅ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង​ឥឡូវ ហើយ​មើល​ពី​កន្លែង​ឯង​នោះ ទៅ​ខាង​ជើង ខាង​ត្បូង ខាង​កើត ហើយ​ខាង​លិច​ចុះ

15 ដ្បិត​ស្រុក​ទាំង​ប៉ុន្មាន​ដែល​ឯង​មើល​ឃើញ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ជា​ដរាប​ត​ទៅ