1 នៅជំនាន់អាំរ៉ាផែលជាស្តេចស្រុកស៊ីណើរ អើយ៉ុកជាស្តេចស្រុកអេឡាសារ កេដូឡោមើរជាស្តេចស្រុកអេឡាំ និងធីដាលជាស្តេចកូយីម
2 នោះគេលើកគ្នាទៅច្បាំងនឹងបេរ៉ាជាស្តេចក្រុងសូដុំម ប៊ីរសាជាស្តេចក្រុងកូម៉ូរ៉ា ស៊ីណាបជាស្តេចក្រុងអាត់ម៉ា សេមេប៊ើជាស្តេចក្រុងសេបោម ហើយនឹងស្តេចក្រុងបេឡា គឺជាសូអារ
3 ស្តេចទាំងនោះក៏មូលគ្នានៅវាលច្រកស៊ីឌីម គឺជាសមុទ្រអំបិល
4 គេបានចុះចូលកេដូឡោមើរអស់១២ឆ្នាំ តែដល់ឆ្នាំទី១៣ក៏នាំគ្នាបះបោរវិញ
5 លុះដល់ឆ្នាំទី១៤កេដូឡោមើរ ហើយអស់ទាំងស្តេចដែលនៅជាមួយក៏មកវាយពួករេផែម នៅត្រង់អាសថារ៉ូត-កើណែម និងពួកស៊ូស៊ីមនៅត្រង់ស្រុកហាំ ពួកអេមីម នៅត្រង់វាលគារយ៉ាថែម