6 ហើយពួកហូរីនៅក្នុងភ្នំសៀរ ជាស្រុករបស់ខ្លួន រហូតទៅដល់អែល-ប៉ារ៉ាន ដែលនៅខាងទីរហោស្ថាន
7 រួចគេវិលមកឯអេន-មីសផាត គឺជាកាដេស ក៏វាយស្រុកអាម៉ាលេកទាំងអស់ និងពួកអាម៉ូរីដែលនៅហាសាសូន-តាម៉ារដែរ។
8 ស្តេចក្រុងសូដុំម ស្តេចក្រុងកូម៉ូរ៉ា ស្តេចក្រុងអាត់ម៉ា ស្តេចក្រុងសេបោម និងស្តេចក្រុងបេឡា គឺជាសូអារ ក៏នាំគ្នាចេញទៅដំរៀបទ័ពច្បាំងនឹងពួកទាំងនោះ នៅត្រង់វាលច្រកស៊ីឌីម
9 គឺច្បាំងនឹងកេដូឡោមើរជាស្តេចអេឡាំ ធីដាលជាស្តេចកូយីម អាំរ៉ាផែលជាស្តេចស៊ីណើរ និងអើយ៉ុកជាស្តេចអេឡាសារ មានស្តេច៤អង្គច្បាំងនឹងស្តេច៥អង្គ
10 ឯវាលច្រកស៊ីឌីម នោះមានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុំម និងស្តេចក្រុងកូម៉ូរ៉ាគេរត់ទៅ ក៏ដួលនៅទីនោះ ឯអស់អ្នកដែលនៅសល់ គេរត់ទៅឯភ្នំ
11 រួចស្តេចទាំងនោះក៏យកទ្រព្យសម្បត្តិនៃក្រុងសូដុំម និងក្រុងកូម៉ូរ៉ាទាំងអស់ ព្រមទាំងស្បៀងអាហារទាំងប៉ុន្មានចេញបាត់ទៅ
12 ក៏ចាប់ឡុត ជាក្មួយអាប់រ៉ាម ដែលនៅក្រុងសូដុំម និងទ្រព្យសម្បត្តិរបស់គាត់ នាំទៅជាមួយដែរ។