លោកុប្បត្តិ 15:9-15 KHOV

9 នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​យក​គោ​ញី​១​អាយុ​៣​ខួប ពពែ​ញី​១​អាយុ​៣​ខួប ចៀម​ឈ្មោល​១ អាយុ​៣​ខួប ហើយ​លលក​១ និង​ព្រាប​ជំទើ​១​មក​ឲ្យ​អញ

10 គាត់​ក៏​យក​សត្វ​ទាំង​នោះ​មក​ពុះ​ជា​២​ភាគ រួច​ដាក់​ចំហៀង​ប្រទល់​គ្នា តែ​សត្វ​ស្លាប​គាត់​មិន​ពុះ​ទេ

11 ឯ​ពួក​សត្វ​ហើរ​ក៏​ចុះ​មក​លើ​ខ្មោច​នៃ​សត្វ​ទាំង​នោះ តែ​អាប់រ៉ាម​ដេញ​វា​ទៅ។

12 លុះ​ដល់​វេលា​ថ្ងៃ​ដែល​កំពុង​តែ​លិច អាប់រ៉ាម​ក៏​ដេក​លក់​យន់​ទៅ នោះ​ឃើញ​មាន​ងងឹត​យ៉ាង​ខ្លាំង​គួរ​ស្ញែង‌ខ្លាច​ចុះ​មក​គ្រប​លើ​គាត់

13 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​អាប់រ៉ាម​ថា ចូរ​ដឹង​ជា​ប្រាកដ​ថា ពូជ​ឯង​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដទៃ​នៅ​ស្រុក​១​ដែល​មិន​មែន​ជា​ស្រុក​របស់​ផង​ខ្លួន ហើយ​ត្រូវ​បំរើ​ពួក​ស្រុក​នោះ ដែល​គេ​នឹង​សង្កត់‌សង្កិន​ឯង​អស់​រវាង​៤០០​ឆ្នាំ

14 តែ​អញ​នឹង​ជំនុំ‌ជំរះ​សាសន៍​ដែល​ឯង​ត្រូវ​បំរើ​នោះ រួច​ពី​នោះ​មក ពូជ​ឯង​នឹង​ចេញ​មក​ទាំង​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​វិញ

15 ឯ​ឯង​នឹង​ទៅ​ឯ​ពួក​អយ្យកោ​ឯង​ដោយ​សុខ‌សាន្ត ហើយ​គេ​នឹង​កប់​ឯង ក្រោយ​ដែល​ឯង​មាន​អាយុ​វែង​ល្អ​ហើយ