លោកុប្បត្តិ 17:4-10 KHOV

4 ឯ​អញ មើល អញ​បាន​តាំង​សេចក្ដី​សញ្ញា​នឹង​ឯង​ហើយ ឯង​នឹង​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន

5 ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា អាប់រ៉ាម​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ័ប្រា‌ហាំ​វិញ ដ្បិត​អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក​នៃ​សាសន៍​ជា​ច្រើន

6 អញ​នឹង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​សុស‌សាយ​សន្ធឹក ឲ្យ​មាន​នគរ​ផ្សេងៗ​កើត​ចេញ​អំពី​ឯង​មក ព្រម​ទាំង​ស្តេច​ជា​ច្រើន​ដែរ

7 អញ​នឹង​តាំង​សញ្ញា​នឹង​ឯង ហើយ​នឹង​ពូជ​ឯង​តាម​តំណ​គេ​ត​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ជា​ព្រះ​នៃ​ឯង និង​ពូជ​ឯង​ត​ទៅ

8 ឯ​ស្រុក​កាណាន​ទាំង​អស់​ដែល​ឯង​សំណាក់​នៅ​ជា​អ្នក​ដទៃ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង និង​ពូជ​ឯង​ត​រៀង​ទៅ ទុក​ជា​កេរ‌អាករ​អស់​កល្ប‌ជានិច្ច ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ។

9 រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ័ប្រា‌ហាំ​ទៀត​ថា ឯ​ឯង ត្រូវ​ឲ្យ​ឯង​កាន់​តាម​សេចក្ដី​សញ្ញា​របស់​អញ ទាំង​ឯង និង​ពូជ​ឯង​ត​រៀង​ទៅ តាម​ដំណ​គេ

10 នេះ​ជា​សេចក្ដី​សញ្ញា​របស់​អញ ដែល​ឯង​នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក